2025-10-01
ឃី ភារៈ
2025-10-01
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងសម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី បង្កើនចំនួនជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួ មកភ្នំពេញ និងស្នើឱ្យបង្កើតជើងហោះហើរត្រង់ថ្មី ពីទីក្រុងកូឡាឡាំពួ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ បន្ថែមទៀត។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដោយក្នុងជំនួបនេះ ឯកឧត្តម ហួត ហាក់ បានអរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានចូលរួមជំរុញកំណើនភ្ញៀវទេសចរមកកម្ពុជា ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន នាពេលកន្លងមក។
ជាមួយនឹងសមត្ថភាពតភ្ជាប់គ្រប់គ្រាន់របស់កម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទខ្នាត 4F, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឯកឧត្តម ហួត ហាក់ មានសុទិដ្ឋិនិយមថា ទាំងអស់នេះ គឺជាបច្ច័យវិជ្ជមានដែលចូលរួមជំរុញកំណើនភ្ញៀវទេសច រវាងកម្ពុជា និងម៉ាឡេស៊ី ដូចជាភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោក ដែលធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ី មកទស្សនាកម្ពុជាបន្ថែមទៀត។
ក្នុងជំនួបនាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធរវាង កម្ពុជា និងម៉ាឡេស៊ី ព្រមទាំងបានលើកឡើង អំពីចំណងការទូត ដែលមានរយៈពេលជាង ៦៨ឆ្នាំកន្លងមក ពិសេសសហប្រតិបត្តិការជិតស្និទ្ធលើវិស័យទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មានជើងហោះហើរត្រង់ទៅមក ភ្នំពេញ-កូឡាឡាំពួរ ចំនួន ៤ជើង ជារៀងរាល់ថ្ងៃ ហើយ Malaysia Airlines ជាសមាជិករបស់ Oneworld Alliance មានជើងហោះហើរទៅគោលដៅជាង៩០០ ក្នុងតំបន់/ទីក្រុងចំនួន១៧០ ទូទាំងពិភពលោក។
តាមប្រភពដដែល បញ្ជាក់ទៀតថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines សម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី ក៏មានក្រុមហ៊ុនអាកាសចរណ៍ Firefly ផងដែរ ដែលធ្វើប្រតិបត្តិការហោះហើរនៅក្នុងស្រុក និងនៅក្នុងតំបន់អាស៊ាន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី