SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើប្រជាពលរដ្ឋដែលមានសមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន អាចជួយអភិវឌ្ឍន៍សង្គមឌីជីថលដូចម្តេច?


តើប្រជាពលរដ្ឋដែលមានសមត្ថភាព អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន អាចជួយអភិវឌ្ឍន៍សង្គមឌីជីថលដូចម្តេច?
A+ A-

ភ្នំពេញ៖ អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឧ.ប.ព.) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន ប្រជាពលរដ្ឋដែលមានសមត្ថភាព អ.ឧ.ប.ព. នឹងក្លាយជាអ្នកចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នសម្របសម្រួលផ្សេងទៀត។

តាមរយៈសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយការទទួលខុសត្រូវសុវត្ថិភាព និងប្រសិទ្ធភាពដែលទាំងអស់នេះ ជាមូលដ្ឋាននិងជាកត្តាជំរុញបន្ថែមនូវគោលការណ៍នីតិរដ្ឋ បរិយាបន្ន រដ្ឋាភិបាលឌីជីថល កិច្ចសហប្រតិបត្តិការឌីជីថល ការសិក្សាពេញមួយជីវិតកម្មសិទ្ធិបញ្ញា និងសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មាន។ លើសពីនេះទៀត អ.ឧ.ប.ព. រក្សានូវស្នាដៃនិងគុណតម្លៃនៃសន្តិភាពនិងស្ថិរភាព សមភាពយេនឌ័រ សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវពហុនិយម ពិសេសភាពចម្រុះការគោរព និងយោគយល់គ្នាការយល់អារម្មណ៍ សុចរិតភាព និងសុភវិនិច្ឆ័យ។

គោលការណ៍និងគុណតម្លៃទាំងនេះ គឺជាអ្វីដែលពលរដ្ឋកម្ពុជាត្រូវប្រកាន់ខ្ជាប់ ក្នុងដំណើរប្រែក្លាយខ្លួនជា «ពលរដ្ឋឌីជីថល»។ ក្របខណ្ឌសមត្ថភាព អ.ឧ.ប.ព. គឺជាឧបករណ៍ចាំបាច់ក្នុងដំណើរអភិវឌ្ឍន៍ ពលរដ្ឋឌីជីថល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងបរិយាបន្ន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជានិងស្តង់ដាអន្តរជាតិ៕

ប្រភពពី៖ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី