SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឱកាសចូលរួម «ប្រកួតរចនាសំបកវេចខ្ចប់ផលិតផល ២០២៥» ដើម្បីឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១,២ម៉ឺនដុល្លារ


ឱកាសចូលរួម «ប្រកួតរចនាសំបកវេចខ្ចប់ផលិតផល ២០២៥» ដើម្បីឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១,២ម៉ឺនដុល្លារ
A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ រៀបចំ «កម្មវិធីប្រកួតរចនាសំបកវេចខ្ចប់ផលិតផល ២០២៥» ជួយបង្កើនសមត្ថភាពប្រកួតប្រជែងលើភាពច្នៃប្រឌិតរបស់យុវជនកម្ពុជា ក្នុងវិស័យរចនាសំបកវេចខ្ចប់ផលិតផលក្នុងស្រុក ក៏ដូចជាលើកកម្ពស់សមត្ថភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យម កម្ពុជា (SMEs) ផ្តោតលើការរចនាការវេចខ្ចប់ ដែលមានភាពទាក់ទាញ និងប្រកួតប្រជែង។

កម្មវិធីប្រកួតនេះដែរ ក៏មានបំណងលើកកម្ពស់ផលិតផលចំណីអាហារ ភេសជ្ជៈ សុខភាព ឬសម្រស់ ឱ្យកាន់តែមានភាពប្រកួតប្រជែងក្នុងទីផ្សារ និងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃការរចនាម៉ូតសំបកវេចខ្ចប់ផលិតផល សម្រាប់ភាពជោគជ័យនៃអាជីវកម្មផងដែរ។ កម្មវិធីប្រកួតនេះ បង្កើនផលិតផលឱ្យមានភាពទាក់ទាញសម្រាប់ទីផ្សារក្នុងស្រុក និងអន្ដរជាតិ, ផ្សព្វផ្សាយការវេចខ្ចប់ ដែលមាននិរន្តរភាព និងស្របតាមបទប្បញ្ញត្តិ និងភ្ជាប់ទំនាក់ទំនងរវាងអ្នករចនា និង SMEs កាន់តែខ្លាំង។

អ្នកដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ៤៨លានរៀល ទៅតាមក្រុមរចនាជ័យលាភីនីមួយៗ, ប្រឹក្សាជាមួយអ្នកជំនាញផ្នែក ការធ្វើទីផ្សារ ស្តង់ដារការវេចខ្ចប់ និងមេរៀន និងទស្សនកិច្ចសិក្សា ជាមួយស្ថាប័នពាក់ព័ន្ធនឹងការវេចខ្ចប់។

ចំពោះលក្ខខណ្ឌនៃការចូលរួម សម្រាប់ក្រុមអ្នករចនា គឺក្រុមមានសមាជិក ៣នាក់ ដោយយ៉ាងតិចម្នាក់ជាអ្នករចនាជំនាញ, កំពុងសិក្សាសាកលវិទ្យាល័យ និងចង់រៀនបន្ថែមចំពោះការវេចខ្ចប់ និងបញ្ជូនកម្រងស្នាដៃរចនាទូទៅ ឬការរចនាវេចខ្ចប់ចំនួន៣-៥ ដែលធ្លាប់ធ្វើពីមុន។ ក្រុមអ្នករចនា ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងការប្រកួតប្រជែងខាងលើ អាចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ https://forms.gle/J8m36DAer2AfVJgm6 ត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី