SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្មវិធី «Visit Angkor» សម្រាប់ផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង


កម្មវិធី «Visit Angkor» សម្រាប់ផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង
A+ A-

ភ្នំពេញ៖ កម្មវិធីមួយដែលមានឈ្មោះថា «Visit Angkor» ដែលបង្កើតដោយអាជ្ញាធរជាតិអប្សរា សម្រាប់ផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ខ្សែទស្សនា ចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ ផែនទីប្រាសាទ និងសម្បទាទេសចរណ៍នានាដូចជា បន្ទប់ទឹក ចំណត និងមជ្ឈមណ្ឌលផ្តល់ព័ត៌មាន ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង។ នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា ដែលចេញផ្សាយនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។

កម្មវិធី «Visit Angkor» នេះ គឺដើម្បីលើកកម្ពស់តម្លៃរមណីយដ្ឋានអង្គរ និងបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងខេត្តសៀមរាប។ លើសពីនេះ កម្មវិធី «Visit Angkor» ក៏អាចផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំ សារមន្ទីរ សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តល្បីៗ នៅក្នុងខេត្តសៀមរាប។ បន្ថែមលើនេះ កម្មវិធីនេះ ក៏មានមុខងារក្រមប្រតិបត្តិ ដែលផ្តល់ព័ត៌មានអំពីសកម្មភាពដែលគួរចៀសវាងនៅពេលចូលទស្សនារមណីយដ្ឋានអង្គរផងដែរ។

ក្រៅពីមុខងារសំខាន់ៗខាងលើកម្មវិធី ក៏មានចំណុចផ្តល់ជាមតិយោបល់ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារជាសម្ងាត់មកកាន់ក្រុមការងារ ក្នុងន័យផ្តល់ការកែលម្អ និងស្ថាបនាលើសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាអនាម័យ និងបរិស្ថានជាដើម។ កម្មវិធី «Visit Angkor» នេះ ក៏មានកម្មវិធីជូនដំណឹងអំពីទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលអាចជួយសម្រួល និងជួយសង្គ្រោះក្នុងករណីភ្ញៀវមានបញ្ហាអំឡុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរផងដែរ។ ភ្ញៀវទេសចរនជាតិ-អន្តរជាតិ និងសាធារណជន អាចទាញយកកម្មវិធី «Visit Angkor» មកប្រើប្រាស់បាន តាមរយៈ App store ឬ Play store៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី