2025-05-10
ទូច សូរិយា
2025-05-10
ទូច សូរិយា
ភ្នំពេញ៖ សាច់ជ្រូកចំនួន ៦០០គីឡូក្រាម ដែលគ្មានលិខិតអនុញ្ញាតនាំចូលដោយគ្មានប្រភពច្បាស់លាស់និងដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទ្ទេស ត្រូវបានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាយកដ្ឋានសាខា ក.ប.ប ខេត្តបាត់ដំបង បង្រ្កាបនិងដុតបំផ្លាញចោល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។
សាច់ជ្រូក ដែលខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូលគ្មានប្រភពច្បាស់លាស់នេះ ត្រូវបានមន្ត្រីជំនាញ បង្ក្រាបបាននៅក្នុងរថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AU -៧៩១៨ ដែលស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ជាមួយគ្នានេះ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងលោក ទុត វីនីត ព្រះរាជអាជ្ញារង ដុតបំផ្លាញចោលសាច់ជ្រូកខូចគុណភាព នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី