SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន៧ ដែលមានទុនប្រមាណជិត ២៥០លានដុល្លារ ត្រូវបាន CDC លើកយកមកពិភាក្សា


សំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន៧ ដែលមានទុនប្រមាណជិត ២៥០លានដុល្លារ ត្រូវបាន CDC លើកយកមកពិភាក្សា
A+ A-

ភ្នំពេញ៖ គម្រោងវិនិយោគចំនួន៧ ដែលមានទុនវិនិយោគប្រមាណជិត ២៤៨លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

តាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង៧នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ និងអាចបង្កើតការងារបានចំនួន ២,៦ពាន់កន្លែង ដោយមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង ដូចជាផលិតថ្មម៉ាប ផលិតពិល កែច្នៃស្បែក និងផលិតប្រដាប់ប្រដារ និងគ្រឿងសង្ហារឹមក្មេង។

ចំពោះគម្រោង ៣ផ្សេងទៀត គឺមានមុខសញ្ញាវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ២០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់, គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៣០០មេហ្គាវ៉ាត់ និងគម្រោងបង្កើតផែស្ងួត។ គួរបញ្ជាក់ថា កិច្ចប្រជុំ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី