SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-អាម៉េរិក សហការគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ


កម្ពុជា-អាម៉េរិក សហការគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ផាទ្រីទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានឯកភាពគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានឱ្យបានជាក់លាក់ និងច្បាស់លាស់ ដើម្បីទប់ស្កាត់ បង្ក្រាប និងកាត់ទោសខ្សែរយៈបណ្តាញដែលនៅពីក្រោយបទល្មើសទាំងអស់នេះ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ កម្ពុជា-អាម៉េរិក ក៏បានឯកភាពគ្នាពាក់ព័ន្ធលើការបង្កើតកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើស ដោយផ្តោតទៅលើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញដែលពាក់ព័ន្ធដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ភាគីអាម៉េរិក ក៏នឹងបន្តគាំទ្របណ្តុះបណ្តាលដល់មន្ត្រីនគរបាលជាតិកម្ពុជា ទាំងវគ្គបណ្តុះបណ្តាលក្នុងប្រទេស និងក្រៅប្រទេស ដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិកផងដែរ។

ការជួបពិភាក្សានេះ ឯកឧត្តម ផាទ្រីក មើហ្វី បានសរសើរដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់អាម៉េរិក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ដែលមានក្រុមការងារ Task Force ជាយន្តការដឹកនាំ និងសម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សំគាល់។ ឯកឧត្តម ផាទ្រីក មើហ្វី បានអរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាពដល់បុគ្គលិកស្ថានទូត ក៏ដូចជានិវេសនដ្ឋានទូតព្រមទាំងពលរដ្ឋអាម៉េរិក ដែលមានវត្តមានក្នុងប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី