SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ហាមឃាត់មិនឱ្យប្រើប្រាស់ម៉ាក ឬចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបជាតិខ្មែរ


ក្រសួងពាណិជ្ជកម្ម ហាមឃាត់មិនឱ្យប្រើប្រាស់ម៉ាក ឬចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបជាតិខ្មែរ
ពាណិជ្ជកម្ម

2024-03-29

ទូច សូរិយា

ពាណិជ្ជកម្ម

2024-03-29

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ហាមឃាត់ការប្រើប្រាស់ម៉ាកដែលដូច ឬត្រាប់តាម ឬក៏មានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបនៃកម្ពុជា ដោយគ្មានការអនុញ្ញាត ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ម៉ាកដែលមិនអាចចុះបញ្ជីបាន គឺជាម៉ាកដែលដូចគ្នា ឬត្រាប់តាម ឬក៏មានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋ ឬអង្គការនោះ។

ការហាមឃាត់ប្រើប្រាស់សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបទាំងនោះ មានជាប្រភេទសត្វ និងរុក្ខជាតិ ដែលជានិមិត្តរូបនៃប្រទេសកម្ពុជា រួមមាន៖ សត្វគោព្រៃ សត្វត្រយ៉ង អណ្ដើកសរសៃ(អណ្ដើកហ្លួង) ត្រីគល់រាំង ដើមត្នោត ផ្ការំដួល និងផ្លែចេកពងមាន់ ដែលជានិមិត្តរូបរបស់ព្រះរាជាណាចក្រកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី