2026-05-28
ទូច សូរិយា
2026-05-28
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Yura Harness Cambodia ជាក្រុមហ៊ុនមកពីប្រទេសកូរ៉េ ដែលបានមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជាតាំងពីឆ្នាំ២០២២ ហើយបច្ចុប្បន្នមានកម្មករនិយោជិតសរុប ១ ១០០នាក់ ចង់ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោក DooYeun Lee អគ្គនាយកក្រុមហ៊ុន Yura Harness Cambodia។
ក្នុងជំនួបនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក DooYeun Lee បានរាយការណ៍អំពីវឌ្ឍនភាពនៃសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ និងបានលើកឡើងពីតម្រូវការជ្រើសរើសកម្មករបន្ថែម និងតម្រូវការវត្ថុធាតុដើមក្នុងស្រុក ពិសេសការបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជា។ ក្នុងរយៈពេលដែលបម្រើការងារនៅកម្ពុជាក្នុងឧស្សាហកម្មយានយន្តប៉ុន្មានឆ្នាំកន្លងមកនេះ លោក DooYeun Lee បានបញ្ជាក់ឃើញថា កម្ពុជា មានឧត្តមភាពខ្ពស់សម្រាប់ការវិនិយោគផលិតគ្រឿងបន្លាស់រថយន្ត។
ឯកឧត្តម ជា វុទ្ធី បានអរគុណដល់ក្រុមហ៊ុនបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននាពេលកន្លងមក ហើយក៏បានគាំទ្រចំពោះគម្រោងពង្រីកការវិនិយោគ ក៏ដូចជាគម្រោងបណ្តុះបណ្តាលជំនាញដល់កម្មករនិយោជិតកម្ពុជាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបន្តដាក់ចេញនូវវិធានការគាំទ្រនានាដល់ផ្នែកឯកជន សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទនៃស្ថានភាពពិភពលោកបច្ចុប្បន្ន៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី