SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ អំពាវនាវដល់ក្រុមហ៊ុនសហគ្រាស ដែលមានបំណងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ត្រូវស្នើសុំអាជ្ញាបណ្ណចាប់ពីពេលនេះ


ក្រសួងប្រៃសណីយ៍ អំពាវនាវដល់ក្រុមហ៊ុនសហគ្រាស ដែលមានបំណងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ត្រូវស្នើសុំអាជ្ញាបណ្ណចាប់ពីពេលនេះ
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវដល់ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាត ឬមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center) ត្រូវទៅស្នើសុំអាជ្ញាបណ្ណពី ក.ប.ទ. ចាប់ពីពេលនេះតទៅ ដើម្បីចៀសវាងទទួលរងពិន័យអន្តរការណ៍ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ដែលអាចប្រឈមនឹងវិធានការនានាស្របតាមបទប្បញ្ញត្តិជាធរមាន។

ពាក់ពន្ធ័នឹងការតម្រូវឱ្យមានការសុំការអនុញ្ញាតពី ក.ប.ទ. នេះ គឺសំដៅលើរាល់ក្រុមហ៊ុនដែលមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន រួមមាន៖ ការរក្សាទុកទិន្នន័យ ការបង្ហោះគេហទំព័រ និង/ឬអ៊ីម៉ែល, ការជួលទីតាំង និង/ឬម៉ាស៊ីនមេ, ការថែទាំសុសវែរ និង/ឬគ្រឿងសម្ភារបរិក្ខារកុំព្យូទ័ររបស់អតិថិជន ដែលដាក់ឱ្យដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ, ការការពារនិងរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងការផ្ដល់សេវាបច្ចេកវិទ្យាក្លោដ រួមមានសេវាហេដ្ឋារចនាសម្ព័ន្ធ សេវាសម្រាប់ការអភិវឌ្ឍ និងដំណើរការសុសវែរ ពិសេសសេវាសម្រាប់ការប្រើប្រាស់សុសវែរ។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជំរុញដល់សហគ្រាស និងសាខាក្រុមហ៊ុនបរទេសទាំងងអស់ ចូលរួមអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស អាចទាក់ទងតាមលេខទូរសព្ទ ០២៣ ៧២៣ ០៨៣។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី