SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងប្រៃសណីយ៍ នឹងក្រុមហ៊ុនសម្ព័ន្ធ Axiata Group Berhad ចុះ MoU ចែករំលែកបទពិសោធពាក់ព័ន្ធនឹងសន្តិសុខសាយប័រ


ក្រសួងប្រៃសណីយ៍ នឹងក្រុមហ៊ុនសម្ព័ន្ធ Axiata Group Berhad ចុះ MoU ចែករំលែកបទពិសោធពាក់ព័ន្ធនឹងសន្តិសុខសាយប័រ
A+ A-

ភ្នំពេញ៖ អំឡុងនៃការចូលរួមកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ និងក្រុមហ៊ុនសម្ព័ន្ធ Axiata Group Berhad​ ចុះអនុស្សរណៈនៃការយោគយល់​ (MoU) លើកកម្ពស់សមត្ថភាពស្ថាប័ន ការផ្លាស់ប្ដូរព័ត៌មាន និងការចែករំលែកបទពិសោធពាក់ព័ន្ធនឹងសន្តិសុខសាយប័រ។

ក្នុងពិធីចុះអនុស្សរណៈ​ រវាងក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនសម្ព័ន្ធ Axiata Group Berhad​ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​។ ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្ដម ជា វ៉ាន់ដេត បានចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហការផ្នែកវិស័យឌីជីថល។

ស្របជាមួយគ្នានេះ ឯកឧត្ដម ជា វ៉ាន់ដេត អញ្ជើញចូលរួមជាមួយឯកឧត្ដម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី និងថ្នាក់ដឹកនាំរដ្ឋនិងឯកជនជាច្រើនក្នុងប្រទេសម៉ាឡេស៊ី ក្នុងសន្និសីទកិច្ចសហការក្នុងតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន China Mobile ដើម្បីជជែកពិភាក្សាអំពីឱកាសនិងកិច្ចសហការដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតក្នុងប្រទេសម៉ាឡេស៊ីនិងក្នុងតំបន់។

ថ្លែងក្នុងសន្និសីទនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកអំពីសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការងារពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត តួយ៉ាងការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី