2026-01-06
ទូច សូរិយា
2026-01-06
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-ប្រេស៊ីល បានជួបពិភាក្សាគ្នាលើវិស័យជាអាទិភាព ដូចជា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាមួយនឹងការបង្កើនការនាំចេញ-នាំចូលកសិផល និងការចែករំលែកបច្ចេកទេសដាំដុះ ខណៈដែលវិស័យឧស្សាហកម្មកែច្នៃចំណីអាហារ តាមរយៈការទាក់ទាញវិនិយោគិនប្រេស៊ីលដែលមានបទពិសោធខ្ពស់ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំកម្ពុជា ក៏បានពិភាក្សាលើឧស្សាហកម្មគ្រឿងអគ្គិសនី និងអេឡិចត្រូនិក តាមរយៈការស្វែងរកឱកាសកសាងខ្សែច្រវាក់ផលិតកម្មរវាងតំបន់ទាំងពីរ។
ភាគីទាំងពីរ រំពឹងថា បេសកកម្មនេះ នឹងក្លាយជាវេទិកាគោះទ្វារវិនិយោគមួយដ៏សំខាន់ សម្រាប់ផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមច្បាប់ស្តីពីវិនិយោគថ្មី, ការផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងធុរជន និងវិនិយោគិនរវាងប្រទេសទាំងពីរ និងការបង្ហាញពីតួនាទីរបស់កម្ពុជា ជាច្រកទ្វារដ៏សំខាន់សម្រាប់ទីផ្សារអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី