2025-10-22
គិត បុប្ផា
2025-10-22
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ណែនាំឱ្យក្រុមហ៊ុន Cambrew Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ សម្ព័ន្ធ Carlsberg Group ផ្តោតលើការបង្កើតនូវកម្មវិធី ឬព្រឹត្តិការណ៍នានា ដែលជាសកម្មភាពបង្ហាញនូវការចូលរួមក្នុងទំនួលខុសត្រូវសង្គម (Corporate Social Responsibility – CSR)។
ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Michiel Oerlemans នាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd. បានលើកឡើងពីសាវតានៃការឈានជើងចូលទីផ្សារកម្ពុជា, បច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម, ខ្សែសង្វាក់ផលិតកម្មភេសជ្ជៈរបស់ក្រុមហ៊ុន និងការចែកចាយលក់នៅក្នុងទីផ្សារ, ពិសេសគឺការធ្វើទំនើបកម្ម និងផែនការកំណែទម្រង់នានា ដើម្បីលើកកម្ពស់គុណភាព និងប្រជាប្រិយភាពផលិតផលរបស់ខ្លួនក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែងផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការធ្វើទំនើបកម្ម និងផែនការកំណែទម្រង់នានាដែលក្រុមហ៊ុនគ្រោងនឹងអនុវត្ត។ ឯកឧត្តមរំពឹងថា ក្រុមហ៊ុននឹងអាចធ្វើឱ្យម៉ាកសញ្ញា(Brand) ផលិតផលភេសជ្ជៈរបស់ខ្លួន ទទួលបានការគាំទ្រថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ លោកនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd. បានអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសម្របសម្រួលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាំងពីដើមរហូតមក ពិសេសគំនិតយោបល់ដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងខាងលើ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី