SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា រកចំណូលបានជាង ៦០២លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២៥


កម្ពុជា រកចំណូលបានជាង ៦០២លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២៥
ពាណិជ្ជកម្ម

2026-01-06

ទូច សូរិយា

ពាណិជ្ជកម្ម

2026-01-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៥ កម្ពុជា រកចំណូលបានពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៦០២,៤១ លានដុល្លារ ទៅកាន់គោលដៅចំនួន ៧៥គោលដៅ តាមរយៈក្រុមហ៊ុនចំនួន ៦៨។ តាមការចុះផ្សាយរបស់សហព័ន្្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ ចំណូលដែលកម្ពុជានាំចេញបានជាង ៦០២លានដុល្លារនេះ គឺសម្រេចបានការនាំចេញអង្ករចំនួន ៩៤០ ៣២១តោន។

គោលដៅចំនួន៧៥ ដែលកម្ពុជា បាននាំចេញមានដូចជា៖ ប្រទេសចំនួន២៨ ក្នុងទ្វីបអឺរ៉ុប សម្រេចបានចំនួន ៣៣៩ ៤១៧តោន មានទំហំទឹកប្រាក់ ២៥៨,២៨លានដុល្លារ, ប្រទេសចំនួន៣៧ ផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូពា៌ មានចំនួន ៩៦ ១២២តោន រកចំណូលបាន ៨៨,១៥លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ២៣១ ១២៥តោន សម្រេចបានទំហំទឹកប្រាក់ ១៣៨,៣៦លានដុល្លារ និងប្រទេសចំនួន៨ ជាសមាជិកអាស៊ាន មានចំនួន ២៧៣ ៦៥៧តោន មានទំហំទឹកប្រាក់ ១១៧,៦២លានដុល្លារ។

ប្រភេទអង្ករដែលកម្ពុជានាំចេញ រួមមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៦៤,០២%, អង្ករគ្រាប់វែងមានចំនួន ១៣,៧១% អង្ករចំហ៊ុយ ២%, អង្ករសរីរាង្គ ១,៣២%, អង្ករបាក់គ្រប់ប្រទេសមានចំនួន ១៨,៥៦% និងអង្ករផ្សេងៗ មានចំនួន ០,៣៩%។ ចំពោះ ការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងវិញ សម្រេចបាន ៦ ៨៥៩ ៩៣០តោន គិតជាទឹកប្រាក់មានចំនួន ១៥៧៩,៨៩លានដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី