2026-03-19
ទូច សូរិយា
2026-03-19
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Magokoro Cambodia នៅខេត្តសៀមរាបរបស់កម្ពុជា និងក្រុមហ៊ុន Jumbo Tours Co., Ltd. នៅខេត្តអូគីណាវ៉ា របស់ជប៉ុន បានជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងទេសចរណ៍រវាងប្រទេសកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទីផ្សារផលិតផលខ្មែរ នៅក្នុងប្រទេសជប៉ុន។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈជុំវិញការជំរុញឱ្យមានការបើកដំណើរការយន្តហោះពិសេស (Charter flight) រវាងសៀមរាប/ភ្នំពេញ-ខេត្តអូគីណាវ៉ា ប្រទេសជប៉ុន ក្នុងទិសដៅជំរុញកំណើនអ្នកទេសចររវាងប្រទេសទាំងពីរ, ការបន្តផ្តល់ជំនួយជាអគារសិក្សា និងសម្ភារសិក្សាដល់សិស្សនិស្សិតក្រីក្រនៅខេត្តសៀមរាប និងសាលាបណ្ដុះបណ្តាលភាសាជប៉ុន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងគម្រោងបើកភោជនីយដ្ឋានខ្មែរ នៅខេត្តអូគីណាវ៉ា ដើម្បីលើកកម្ពស់ម្ហូបអាហារខ្មែរ និងផលិតផលខ្មែរបន្ថែមទៀតនៅក្នុងទីផ្សារជប៉ុន។
ជាមួយគ្នានេះ លោក TANIMURA Shoki ប្រធានក្រុមហ៊ុន Jumbo Tours Co., Ltd. នៅខេត្តអូគីណាវ៉ា និង លោកស្រី សត វិជ្ជរី ប្រធានក្រុមហ៊ុន Magokoro Cambodia នៅខេត្តសៀមរាប បានបញ្ជាក់ថា ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥ ក្រុមហ៊ុនទាំងពីរ បានសហការគ្នានាំយកផលិតផលខ្មែរ ជាពិសេសម្រេចកំពត ជ្រក់ម្រេច និងអំបិលកំពត មកផ្សព្វផ្សាយលក់ និងបានផ្គត់ផ្គង់ទៅតាមភោជនីយដ្ឋាន និងសណ្ឋាគារធំៗ នៅខេត្តអូគីណាវ៉ា រួមមានសណ្ឋាគារ Hyatt, Sheraton និង Hotel JAL City ជាដើម។
គួរបញ្ជាក់ថា ក្នុងជំនួបខាងលើ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក៏បានចូលរួមផងដែរ។ ទន្ទឹមនឹងនេះ លោក ស៊ីន សារ៉ាយ ក៏បានចូលរួមពិព័រណ៍ FOODEX Japan ដែលប្រព្រឹត្តនៅថ្ងៃទី១០-១៣ ខែមីនា ឆ្នាំ២០២៦ នៅសាលពិព័រណ៍ Tokyo Big Sight ទីក្រុងតូក្យូ ដើម្បីគាំទ្រដល់ការចូលរួមផ្សព្វផ្សាយផលិតផលខ្មែររបស់ក្រុមហ៊ុនទាំងពីរ រួមមាន ម្រេចកំពត ជ្រក់ម្រេច អំបិលកំពត គ្រាប់ស្វាយចន្ទី និងផលិតផលសិប្បកម្ម ក៏ដូចជាដើម្បីបង្កើតបណ្ដាញធុរកិច្ច និងអ្នកវិនិយោគបន្ថែមទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនាំចេញ-នាំចូលផលិតផលម្ហូបអាហារ និងភេសជ្ជ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី