SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ប្រាសាទអូរថ្មដាប់ នឹងចំណាយពេលជួសជុលរយៈពេល ៤ខែ ដើម្បីទាក់ទាញដល់ទេសចរ​ចូលទៅទស្សនាឱ្យកាន់តែច្រើន


ប្រាសាទអូរថ្មដាប់ នឹងចំណាយពេលជួសជុលរយៈពេល ៤ខែ ដើម្បីទាក់ទាញដល់ទេសចរ​ចូលទៅទស្សនាឱ្យកាន់តែច្រើន
សង្គមជាតិ-សេដ្ឋកិច្ច

2026-01-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-01-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោក ឮ ចាន់ណូរ៉ា បុរាណវិទូ និងជាមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទអូរថ្មដាប់ គឺមានគម្រោងជួសជុលរយៈពេល ៤ខែ ដោយក្រុមផ្នែកអភិរក្ស បានជួសជុលនៅផ្នែកខាងកើត​ដែលមានស្នាមប្រេះ​ចាប់ពីហោជាងខាងក្រោមដល់កំពូលខាងលើ និងដំឡើងខ្លោងទ្វារថ្មភក់ ផ្តែរ សសរពេជ្រ រួមនឹងពង្រឹងស្នាមប្រេះ​នៅផ្នែកខាងលិច ក្នុងនោះ ក្រុមការងារ ក៏បាន​សម្អាតរុក្ខជាតិ​ដែលនៅផ្នែកកំពូលឱ្យបានស្អាតផងដែរ។

លោក ឮ ចាន់ណូរ៉ា បានឱ្យដឹងថា ប្រាសាទអូរថ្មដាប់ ដែលមានរូបរាងពេញល្អ និងមានក្បាច់លម្អក្រឡោតខ្ពស់នៅតាមជ្រុងនីមួយៗ ដែលភ្ញៀវទេសចរអាចទៅទស្សនាបាននេះ ក្រុមការងារបានដំឡើង​ខ្លោងទ្វារឡើងវិញ ដែលជាការបន្ថែមសោភ័ណភាពប្រាសាទ និងទាក់ទាញដល់អ្នកទេសចរ​ចូលទៅទស្សនាឱ្យកាន់តែច្រើន។ ប្រាសាទនេះ ជាប្រាសាទមួយក្នុងចំណោម​ប្រាសាទឥដ្ឋ​តិចតួចនៅលើភ្នំគូលែន ដែលបន្សល់នូវរូបរាងពេញលេញ ក្រៅពីនោះ គឺនៅសល់ស្នាកស្នាមបន្តិចបន្តួច ដូចជាគ្រឹះ ឬគំនរឥដ្ឋប៉ុណ្ណោះ។

ប្រាសាទអូរថ្មដាប់ ដែលមានអាយុកាលជាង ១២០០ឆ្នាំ មិនធ្លាប់មានការជួសជុលឡើយនេះ គឺគ្រាន់តែធ្លាប់មានការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការថែទាំទល់ទ្រសម្អាតជាប្រចាំប៉ុណ្ណោះ។ មុនពេលជួសជុលប្រាសាទនេះ មានការប្រេះហែកផ្នែកខាងកើតពីក្រោមដល់លើ និងស្រុតថ្មជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា គឺតែងតែយកចិត្តទុកដាក់ និងជំរុញឱ្យក្រុមការងាររៀបចំគម្រោងជួសជុលប្រាសាទនៅតំបន់ភ្នំគូលែនជាហូរហែ លោក ឮ ចាន់ណូរ៉ា អះអាងថា ការងារនេះ ដើម្បីអភិរក្សប្រាសាទបុរាណផង និងលើកស្ទួយវិស័យទេសចរណ៍នៅតំបន់ភ្នំគូលែនផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី