2025-11-30
ទូច សូរិយា
2025-11-30
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សង្ឃឹមថា តំណាងសហគ្រាសដែលចូលរួមក្នុងវេទិកា New Horizons: Doing Business with Cambodia រៀបចំដោយសភាពាណិជ្ជកម្ម Dubai នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងពិចារណាជ្រើសយកកម្ពុជា ជាគោលដៅក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននាពេលអនាគត។
ក្នុងវេទិកានៅអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល បានលើកឡើងថា CDC នឹងរង់ចាំស្វាគមន៍ក្នុងការផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និងការថែទាំដោយស្របតាមស្មារតីនៃបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលមានជាធរមាន។
ជាមួយគ្នានេះ ឯកឧត្តម សួន សុផល ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបាននូវស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច ពិពិធកម្មទីផ្សារនាំចេញ គោលនយោបាយដែលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ និងវឌ្ឍនភាពថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី