2025-11-30
គិត បុប្ផា
2025-11-30
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ចូលរួមសន្និសីទស្តីពីការអភិវឌ្ឍទូរគមនាគមន៍ពិភពលោក (The World Telecommunication Development Conference 2025 – WTDC-25) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ដើម្បីកំណត់អាទិភាពការងារលើការអភិវឌ្ឍវិស័យទូរគមនាគមន៍របស់ ITU។
សន្និសីទ WTDC ត្រូវបានរៀបចំឡើងរៀងរាល់បួនឆ្នាំម្តង ដើម្បីអនុម័តគម្រោងអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ ព្រមទាំងអនុម័តសេចក្តីសម្រេច (ITU-D Resolution), ផ្តល់ដំណោះស្រាយនានាឆ្លើយតបនឹងបញ្ហាប្រឈម ដែលត្រូវបានសិក្សានិងស្នើដោយក្រុមការងារសិក្សារបស់សហភាពទូរគមនាគមន៍អន្តរជាតិ ( ITU-D Study Group)។ ក្នុងសន្និសីទនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានថ្លែងសុន្ទរកនៅក្នុងវគ្គ High Level Segment ដែលជាវគ្គដែលមានរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ឬប្រធានស្ថាប័ន ទទួលបន្ទុកវិស័យទូរគមនាគមន៍និងឌីជីថលនៃរដ្ឋសមាជិកចូលរួម ពីសមិទ្ធផលដែលសម្រេចបានរបស់កម្ពុជា និងការបេ្តជ្ញាចិត្តរបស់កម្ពុជានៅក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍។
សម្រាប់សន្និសីទ WTDC នៅឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើងក្រោមមូលបទ «Universal, meaningful, and affordable connectivity for an inclusive and sustainable digital future» ដោយផ្តោតលើការជំរុញការតភ្ជាប់ឌីជីថលជាសកលធានាឱ្យពលរដ្ឋគ្រប់រូបមិនថាស្ថិតនៅទីតាំងណា ឬមានស្ថានភាពរស់នៅបែបណាក៏ដោយ ក៏អាចទទួលបាននិងប្រើប្រាស់សេវាទូរគមនាគមន៍ និងអ៊ិនធឺណិត ដែលមានគុណភាពល្អ សុវត្ថិភាព តម្លៃសមរម្យ និងមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ ព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋទាំងអស់ ទទួលបានអត្ថប្រយោជន៍ពេញលេញពីការធ្វើបរិវត្តកម្មឌីជីថល (Digital transformation)។
គណៈប្រតិភូក្រសួងប្រៃសណីយ៍ ក៏បានចូលជួបពិភាក្សាការងារជាមួយ លោកជំទាវ Doreen Bogdan-Martin អគ្គលេខាធិការសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងលោកបណ្ឌិត Cosmas Luckyson Zavazava ប្រធានការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ (Telecommunication Development Bureau - BDT) នៃ ITU និងបានជួបពិភាក្សាទ្វេភាគីក្រៅផ្លូវការជាមួយគណៈប្រតិភូនៃប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទូរគមនាគមន៍និងឌីជីថលឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លើសពីនេះទៅទៀតគណៈប្រតិភូ ក.ប.ទ. ក៏បានជួបប្រជុំពិភាក្សាការងារកម្រិតបច្ចេកទេសជាមួយអ្នកជំនាញរបស់ ITU ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍លើការរៀបចំប្រព័ន្ធផ្តល់សញ្ញាប្រកាសអាសន្នជាមុន (Early Warning System) តាមរយៈសារខ្លីដែលផ្សាយចេញពីស្ថានីយអង់តែនទូរសព្ទចល័ត (Cell Broadcast) ផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី