2025-11-29
គិត បុប្ផា
2025-11-29
គិត បុប្ផា
ភ្នំពេញ៖ ការគ្រប់គ្រងទិន្នន័យ ពិតជាមានសារសំខាន់ក្នុងការជំរុញរៀបចំគោលនយោបាយ ដោយផ្តោតនូវការឆ្លុះបញ្ចាំងស៊ីជម្រៅពីស្ថានភាពកសិកម្ម និងកាលានុវត្តភាពសម្រាប់កំណើនសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍដោយយល់ពីតម្រូវការជាក់លាក់ ដែលនឹងជួយទាក់ទាញការវិនិយោគ ការធ្វើធុរកិច្ចរបស់វិស័យឯកជន កាត់បន្ថយហានិភ័យ និងទិដ្ឋភាពនានាក្នុងវិស័យកសិកម្ម។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង ស្តីពីការបង្កើតប្រព័ន្ធព័ត៌មាន សន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស (ដំណាក់កាលទី៣) នៅសណ្ឋាគារ សាន់ អេន ម៉ូន ភ្នំពេញ ឯកឧត្តម សរ ចិត្រា រំពឹងថា សិក្ខាសាលានេះ នឹងជួយតម្រង់ទិសដៅការងារ ការផ្ទៀងផ្ទាត់ទិន្នន័យតាមរយៈដ្រូនលើដំណាំស្រូវ និងពង្រឹងសមត្ថភាពលើការងារប្រមូលទិន្នន័យស្ថិតិកសិកម្មតាមបច្ចេកវិទ្យាស្តង់ដារក្នុងតំបន់អាស៊ាន សំដៅសម្រេចបាននូវទិសដៅការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ដល់ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ(MAFRA) សាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) និងដៃគូពាក់ព័ន្ធទាំងអស់ ចំពោះការចូលរួម និងរៀបចំកម្មវិធីនាថ្ងៃនេះ ព្រមទាំងភាពជោគជ័យក្នុងការអនុវត្តការងារ ២ដំណាក់កាលកន្លងមក ដើម្បីពង្រឹងសមត្ថភាពមន្រ្តីលើការប្រមូលទិន្នន័យស្ថិតិកសិកម្ម ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តម សរ ចិត្រា បានលើកទឹកចិត្តដល់ភាគីកូរ៉េ និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យពិនិត្យលទ្ធភាពបន្តការងារគម្រោងនេះថែមទៀត និងផ្តល់នូវគំរូប្រព័ន្ធការងារនេះសម្រាប់វិស័យកសិកម្មកម្ពុជា ប្រើប្រាស់ជាប្រយោជន៍ និងពង្រីកវិសាលភាពការងារទៅកាន់ដំណាំសក្កានុពលផ្សេងៗទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី