SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់សេដ្ឋកិច្ចពិសេសទាំង៥ នៅព្រះសីហនុ ផ្តល់ប្រាក់ឈ្មួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ១៧៨លានដុល្លារ


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់សេដ្ឋកិច្ចពិសេសទាំង៥ នៅព្រះសីហនុ ផ្តល់ប្រាក់ឈ្មួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ១៧៨លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសទាំង៥ ក្នុងខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២ របស់កម្ពុជា ផ្តល់ប្រាក់ឈ្មួលមធ្យមសរុបប្រចាំឆ្នាំ ប្រមាណជាង ១៧៨លានដុល្លារ និងបានរួមចំណែកបង្កើតការងារនៅទូទាំងប្រទេសប្រមាណជាង ១.៨លាននាក់។ នេះបើតាមការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ សម្តេចធិបតីនាយករដ្ឋមន្រ្តី លើកឡើងថា រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយ ដើម្បីទាក់ទាញវិនិយោគិននានា មកបណ្តាក់ទុន និងបើកដំណើរការក្រុមហ៊ុននៅទឹកដីកម្ពុជា។ រាជរដ្ឋាភិបាល ស្វាគមន៍ និងចាប់យកក្រុមហ៊ុនវិនិយោគទាំងអស់ គឺអាចនិយាយបានថា ចាប់យក «ទាំងសាច់គោ និងស្ពៃ» ក្នុងគោលដៅសំខាន់តែមួយ គឺដើម្បីផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន។

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព និងក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងមានចំណូលកាន់តែខ្ពស់។

រាជរដ្ឋាភិបាល មិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតរោងចក្រសហគ្រាសនោះទេ តែរាជរដ្ឋាភិបាល ក៏មានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងរោងចក្រសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតផងដែរ។ សម្តេចធិបតី បានបញ្ជាក់ថា ក្នុងរយៈពេល ២ទសវត្សរ៍កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេស បានក្លាយជាកម្លាំងចលករដ៏សំខាន់មួយ សម្រាប់ការធ្វើពិពិធកម្ម និងលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី