2025-11-25
ទូច សូរិយា
2025-11-25
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា ក្រុងសំពៅពូន គឺជាក្រុងមួយដែលមានសក្ដានុពល មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ក្នុងការទាក់ទាញអ្នកវិនិយោគមកធ្វើការបណ្ដាក់ទុនរកស៊ីនៅទីនេះ ហើយក៏ជាក្រុងមួយក្នុងចំណោមក្រុង-ស្រុកដទៃទៀតដែលមានការអភិវឌ្ឍន៍ខ្លាំងជាងគេនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។
ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១១ភូមិ សរុបចំនួន ៨០៣០បណ្ណ ស្ថិតនៅសង្កាត់ឈើខ្មៅ ខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានលើកឡើងបន្តថា រដូវទឹកសម្រកខាងមុខនេះ ផ្នែកខាងកើតទន្លេបាសាក់នៃក្រុងសំពៅពូន នឹងមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត ដោយក្រុមហ៊ុនទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ក្នុងការសាងសង់តាមការសិក្សាគម្រោងរួចហើយ។ ហើយប្រសិនបើមានលទ្ធភាពនឹងធ្វើការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីសង្កាត់សំពៅពូន មកសង្កាត់ព្រែកជ្រៃ និងសង្កាត់ឈើខ្មៅ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការអភិវឌ្ឍន៍នៅក្នុងក្រុងសំពៅពូន ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី