2025-11-23
ទូច សូរិយា
2025-11-23
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន សាម៉ាឌី ប្រផឹធី & ហសភីថលលីធី ឯ.ក និងក្រុមហ៊ុន ATMOSPHERE CORE PRIVATE LIMITED ចង់វិនិយោគលើវិស័យសណ្ឋាគារនិងរីស៊តនៅកម្ពុជា និងការផ្សព្វផ្សាយឆ្នេរសមុទ្រ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង។
ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនទាំងពីរ ក៏បានបង្ហាញនូវគម្រោង និងជ្រើសរើសប្រទេសកម្ពុជាសម្រាប់ធ្វើការវិនិយោគផ្នែកសណ្ឋាគារ និងរីស៊ត ដែលនេះជាការរួមចំណែកជាមួយរដ្ឋបាលភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។
ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាបន្ថែមទៀតទៅកាន់ទីផ្សារសកលលោក ឯកឧត្តម ហួត ហាក់ ក៏បានគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា និងបានស្នើសុំឱ្យក្រុមហ៊ុនជួយផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅទូទាំងពិភពលោក ហើយក្រសួងទេសចរណ៍ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់កិច្ចសហការជាមួយដៃគូក្រុមហ៊ុនក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក និងកិច្ចការដដៃទៀត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី