2025-05-09
គន ម៉េងហុង
2025-05-09
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Haw Sung Tech-Win Co.,Ltd របស់ប្រទេសកូរ៉េ បង្ហាញពីបំណងចង់សិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ និងការបង្កើតរោងចក្រដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប ក្នុងការកែច្នៃសំបកគ្រាប់ធុញ្ញជាតិធ្វើជាប្រេង និងកែច្នៃសំរាមនិងសំណល់ប្លាស្ទិក ធ្វើជាជីធម្មជាតិ ព្រមទាំងសម្ភារប្រើប្រាស់នៅកម្ពុជា។
ជាមួយគ្នានេះ លោក Eui-Young Lee ប្រធានក្រុមហ៊ុន Haw Sung Tech-Win Co.,Ltd បានវាយតម្លៃចំពោះភាពជោគជ័យនៃការដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបានដោះស្រាយបញ្ហាប្លាស្ទិក នៅតាមទីសាធារណៈរបស់ក្រសួងបរិស្ថាន ដើម្បីជំរុញឱ្យមានការទុកដាក់សំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ពិសេសកាត់បន្ថយសំរាម និងសំណល់ប្លាស្ទិក នាពេលអនាគតនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយលោក Eui-Young Lee ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអរគុណចំពោះក្រុមហ៊ុនដែលមានបំណងវិនិយោគនិងកែច្នៃសំរាម និងសំណល់ប្លាស្ទិក ដែលជួយជំរុញការវិនិយោគបៃតងនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានស្នើឱ្យក្រុមហ៊ុនបន្តធ្វើការជាមួយមន្រ្តីជំនាញ ដើម្បីសិក្សាស្វែងយល់ពីតំបន់វិនិយោគ ដែលមាននៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី