2025-11-12
គិត បុប្ផា
2025-11-12
គិត បុប្ផា
ភ្នំពេញ៖ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាមទារឱ្យមានការទទួលខុសត្រូវ តម្លាភាព និងតុល្យភាពនៃទិន្នន័យ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី ស្ត្រីទូទាំងសកលលោកក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Global Women in AI) នៅប្រទេសសិង្ហបុរី។
លោកជំទាវបណ្ឌិត ជា សិរី បន្តមានប្រសាសន៍ថា បច្ចេកវិទ្យា AI មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលមានតម្រូវការកាន់តែទូលំទូលាយឡើងៗ និងចាំបាច់ត្រូវមានការចូលរួមពីអ្នកដឹកនាំជាស្ត្រីនៅទូទាំងសកលលោក ដើម្បីលើកកម្ពស់លទ្ធភាពទទួលបាន និងប្រើប្រាស់ទិន្នន័យដែលជាធនធានផ្តល់ដោយបច្ចេកវិទ្យានេះ។
ក្នុងកិច្ចពិភាក្សា នៅក្នុងវេទិកាជំនាញសម្រាប់អនាគត (Future Skills Forum) ដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងដូច្នេះថា៖ «នៅពេលដែលស្ត្រីមានគោលបំណងក្នុងការប្រើប្រាស់ទិន្នន័យទាំងនោះច្បាស់លាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត អាចជួយស្ត្រីក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើននៅទូទាំងពិភពលោក»៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី