2025-05-21
ទូច សូរិយា
2025-05-21
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកឡើងថា កម្ពុជា-រុស្ស៊ី មានទំនាក់ទំនង ការទូតល្អ និងគួរពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត ក្នុងនោះក៏បញ្ជាក់ពីគំនិតផ្តួចផ្តើម និងទស្សនវិស័យមួយចំនួនជុំវិញវិស័យអប់រំ ទេសចរណ៍ កសិកម្ម សេដ្ឋកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំកម្ពុជា-រុស្ស៊ីផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា ក៏បានពិភាក្សាការបង្កើនអាហារូបករណ៍ដល់កម្ពុជា ការបង្កើនអ្នកទេសចររុស្ស៊ីមកកម្ពុជា ការវិនិយោគលើជីកសិកម្មជាដើម។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា និងឯកឧត្តម Anatoly Borovik ក៏បានពិភាក្សាគ្នាអំពីវិធីសាស្រ្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្របខ័ណ្ឌសភា ទាំងវិស័យឯកជន។ នេះបើតាមការចុះផ្សាយរបស់ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី