SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន BKI អូស្ត្រាលី នឹងសហការលើការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត


ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន BKI អូស្ត្រាលី នឹងសហការលើការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត
A+ A-

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថាន BKI ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត មុននឹងវិទ្យាស្ថានសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួន។

ឯកឧត្តម ហែម វណ្ណឌី បានស្នើកិច្ចសហប្រតិបត្តិការមួយចំនួនដល់វិទ្យាស្ថាន BKI រួមទាំងការប្រើប្រាស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តជាគំរូសម្រាប់វិស័យយុទ្ធសាស្ត្រផ្សេងទៀត ការសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាលក្នុងឧស្សាហកម្ម ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍជំនាញសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ២០ម៉ឺននាក់ដែលបានចុះឈ្មោះ ហើយដែលនឹងទទួលបានប័ណ្ណឥណទានអភិវឌ្ឍជំនាញនាពេលខាងមុខ។

ជាមួយគ្នានេះ តំណាងវិទ្យាស្ថាន BKI បានបង្ហាញចំណាប់អារម្មណ៍គាំទ្រចំពោះសំណើ និងភាពជាដៃគូកាន់តែស៊ីជម្រៅនេះ ដោយបានលើកឡើងថា ភាពជោគជ័យនៃមជ្ឈមណ្ឌលឧត្តមភាពយានយន្ត នឹងត្រូវបានពង្រីកសម្រាប់ជាគំរូនាពេលអនាគត។ វិទ្យាស្ថានបានការគាំទ្រពីក្រសួងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិត និងសហគ្រាសធុនតូច និងមធ្យម ដើម្បីកាត់បន្ថយតម្រូវការនៃការនាំចូលកម្លាំងពលកម្មជំនាញពីបរទេស និងសិក្សាការអភិវឌ្ឍជំនាញថាមពលស្អាតក្នុងវិស័យរថយន្តអគ្គិសនី អ៊ីដ្រូសែន និងបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី