2025-11-17
ទូច សូរិយា
2025-11-17
ទូច សូរិយា
ភ្នំពេញ៖ ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំ និងផ្សាយដល់ជាង ២០០តំបន់ជុំវិញពិភពលោកដែលមានទស្សនិកជនជាង ៤២១លាននាក់ នឹងមកថតខ្សែភាពយន្តឯកសារស្តីពី «ការរីកចម្រើនរុងរឿងរបស់កម្ពុជា» ដោយបង្ហាញពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនជុំវិញពិភពលោក។
ក្នុងជំនួបជាមួយលោក Michaël Darmon និងលោក Yves Derai អ្នកកាសែត ផលិតករ និងអ្នកនិពន្ធរបស់ TV5 Monde កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ បានត្រៀមជាស្រេច ក្នុងការផ្តល់កិច្ចសហការជាមួយផលិតករលើគម្រោងដ៏មានសារសំខាន់ និងជាប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងប្រជាជនពិភពលោក។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គម្រោងនេះ គឺនឹងបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប សម្បតិ្តបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន អច្ឆរិយនៃរាជធានីភ្នំពេញជាមួយទន្លេ៤ប្រសព្វគ្នា បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងល្បីល្បាញ «ស្នាមញញឹមកម្ពុជា» ជាពិសេសគឺកត្តាសុខសន្តិភាព សុវត្ថិភាព ការរីកចម្រើនគ្រប់វិស័យដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។
លោក Michaël Darmon និងលោក Yves Derai បានលើកឡើងថា ខ្សែភាពយន្តខាងលើ នឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ខាងមុខនេះ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី