 
                        
2025-10-31
ទូច សូរិយា
2025-10-31
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ក្រុមហ៊ុនកាណាដា ឱ្យអាចអនុវត្តគម្រោងវិនិយោគរបស់ខ្លួនប្រកបដោយជោគជ័យ ដែលឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការលើកកម្ពស់ភាពជាដៃគូ កម្ពុជា-កាណាដា។ ឯកឧត្តម ស៊ុន ចាន់ថុល បង្ហាញការប្តេជ្ញាចិត្តនេះ ក្នុងសិក្ខាសាលាធុរកិច្ចកាណាដា រៀបចំនៅទីស្នាក់ការកណ្តាល ធនាគារជាតិនៃកាណាដា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបទបង្ហាញពីកំណែទម្រង់ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវកញ្ចប់លើកទឹកចិត្តជាអតិបរមា មានភាពងាយស្រួល តម្លាភាព និងទំនុកចិត្តខ្ពស់ដល់វិនិយោគិនបរទេស ព្រមទាំងរំលេចអំពីសក្តានុពលទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលជាចំនុចតភ្ជាប់នៃអាស៊ាន និងការរីកចម្រើននៃវិស័យសំខាន់ៗ ដូចជា កសិ-ឧស្សាហកម្ម ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យា សមស្របតាមចំណាប់អារម្មណ៍របស់សមាជិកដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥។
គួរបញ្ជាក់ថា សិក្ខាសាលានេះ ប្រារព្ធឡើងក្នុងគោលបំណងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបង្កើនរំហូរវិនិយោគពីប្រទេសកាណាដាមកកាន់កម្ពុជា ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន/សហគ្រាសកាណាដា ដែលជាសមាជិកដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅកាលពីខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី