 
                        
2025-10-31
SME News
2025-10-31
SME News
ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានទទួលពានរង្វាន់ បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម សម្រាប់បរធនបាលកិច្ចសាធារណៈ ប្រចាំឆ្នាំ ២០២៤ ក្នុងកម្មវិធី «វេទិកាបរធនបាលកិច្ច» ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពានរង្វាន់ដែលបានផ្តល់ជូន SDF នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះមានត្រឹមតែ ៣ ប៉ុណ្ណោះ សម្រាប់ បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ដែលជាការទទួលស្គាល់ចំពោះ ភាពសកម្មក្នុងប្រតិបត្តិការ ឯករាជ្យភាព តម្លាភាព ប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ ក្នុងការគ្រប់គ្រងមូលនិធិសាធារណៈ តាមរយៈ SDF ដែលបង្ហាញពីបែបផែនបរធនបាលសាធារណៈដែលមានទំនុកចិត្តខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ការបង្កើនសមត្ថភាពអនុវត្ត និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ពានរង្វាន់នេះ បញ្ជាក់ពីសមិទ្ធផល និងភាពជោគជ័យថ្មីមួយបន្ថែមទៀត ក្នុងការអនុវត្តបេសកកម្មរបស់ SDF ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា និងជាពិសេសផ្តល់ទំនុកចិត្តកាន់តែខ្ពស់ជូនវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមវិនិយោគលើកការអភិវឌ្ឍជំនាញ បង្កើនមូលធនមនុស្សប្រកបគុណភាព ដើម្បីរក្សាបាននូវភាពធន និងការប្រកួតប្រជែងក្នុងទីផ្សារ។
 
គួររម្លឹកផងដែរថា SDF ត្រូវបានបង្កើតឡើងជា បរធនបាលកិច្ចសាធារណៈ (National Trust Fund) ក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធពីវិស័យសាធារណៈ និងវិស័យឯកជន ក្នុងគោលបំណងចម្បងជំរុញភាពជាដៃគូពិតប្រាកដរវាងឧស្សាហកម្ម (វិស័យឯកជន) និងគ្រឹះស្ថានបណ្ដុះបណ្ដាល (រដ្ឋ ឯកជន និងអង្គការ) ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញ ឱ្យត្រូវតាមតម្រូវការឧស្សាហកម្ម និងទីផ្សារការងារ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងធុរកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី