2025-10-25
ទូច សូរិយា
2025-10-25
ទូច សូរិយា
ភ្នំពេញ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជ បានលើកឡើងថា សម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យម (SMEs) កម្ពុជា កំពុងចូលរួមអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បង្កើននូវផលិតភាព ស្តង់ដារ ការច្នៃប្រឌិត និងនវានុវត្តន៍ នៅក្នុងខ្សែច្រវាក់ផលិតកម្ម កាន់តែរីកចម្រើនឈានទៅរកការប្រកួតប្រជែងលើទីផ្សារជាសាកល។
ក្នុងសិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារសម្រាសហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ចាម លោកឧកញ៉ា តែ តាំងប៉ បានលើកទឹកចិត្តឱ្យសហគ្រាសទាំងអស់ ត្រូវខិតខំអភិវឌ្ឍផលិតផលរហូតឈានទៅរកការនាំចេញ និងបង្កើននូវភាពជឿជាក់លើគុណភាពរបស់ផលិតផលខ្មែរកាន់តែច្រើនឡើង។
ជាមួយគ្នានេះ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះ នឹងផ្តល់ឱកាសក្នុងការចងក្រងបណ្តាញសហគ្រាស និងជាឱកាសនៃការផ្លាស់ប្តូរយោបល់ បទពិសោធ និងការបង្កើតបង្កើនទំនាក់ទំនងបណ្តាញរវាងសហគ្រិនក្នុងខេត្តកំពង់ចាម និងសហគ្រិននានាដែល អាចជួបគ្នាដោយផ្ទាល់ ក៏ដូចជាឱ្យសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ ដើម្បីប្រមូលផ្តុំជាឯកសារ នឹងរកដំណោះស្រាយសមស្របជូនម្ចាស់សហគ្រាស៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី