2025-10-07
ឃី ភារៈ
2025-10-07
ឃី ភារៈ
ភ្នំពេញ៖ បញ្ញាសិប្បនិមិត្ត (AI) បានបង្កើតនៅឧបករណ៍ឌីជីថល ដ៏មានអនុភាពមួយដើម្បីជួយ សម្រួលកិច្ចការប្រចាំថ្ងៃរបស់មនុស្ស ក៏ប៉ុន្តែវាក៏មានហានិភ័យផងដែរ។ មនុស្សខូចមួយចំនួនបានយករូបភាពរបស់បុគ្គលណា ម្នាក់មកបង្កើតជា វីដេអូ ដោយមានសំឡេង មុខមាត់ យកទៅ ផ្សព្វផ្សាយឬបង្កជាបញ្ហាដល់កេរ្តិ៍ឈ្មោះរបស់បុគ្គលនោះ។
លើសពីនេះទៅទៀតជនឈ្លាតឱកាសក៏អាចផលិតវីដេអូ បោកប្រាស់ បំភ្លៃ ព័ត៍មានមិនពិត ធ្វើអោយអ្នកទស្សនាលើប្រព័ន្ធអនឡាញ ឆ្ងល់ ឬបង្កអោយមានការភ្ញាក់ផ្អើលដូចគ្នា។ ប៉ុន្តែទោះជាយ៉ាងណា ក៏យើង នៅមានចំណុចមួយចំនួនដែលអាច ការពារខ្លួន ពីបញ្ហាបោកប្រាស់តាមអនឡាញនេះបានដែរ។ ខាងក្រោមនេះជាចំណុចចំនួន៤ ដែលកម្ពុជាឆ្នោះទៅកាន់ឌីជីថល បានចែករំលែក៖
ទី១, ចែករំលែកដោយប្រុងប្រយ័ត្ន៖ ជនខិលខូចអាច ប្រើប្រាស់រូបភាព និងសំឡេងរបស់ អ្នកដែលមានលើប្រព័ន្ធអនឡាញ ដូច្នេះអ្នកមិនគួរធ្វើ ការចែកចាយ រូបភាព ឬវីដេអូជាសាធារណៈទាំង អស់នោះទេ។ កំណត់ឯកជនភាពប្រព័ន្ធផ្សព្វផ្សាយ របស់អ្នកដោយចែករំលែកជាមួយមនុស្សដែលអ្នក ស្គាល់ និងទុកចិត្ត ។ ទី២, ពង្រឹងសុវត្ថិភាពគណនីរបស់អ្នក៖ ប្រើប្រាស់ពាក្យសម្ងាត់ ដ៏រឹងមាំមួយដែលមានលាយឡំជា អក្សរ សញ្ញា ឬលេខ និងបើក 2FA(two factor authentication)មួយដំណាក់កាលទៀតដើម្បីធានា សុវត្ថិភាពទ្វេដង។
ទី៣, គិតមុនពេលចុច៖ សូមប្រុងប្រយ័ត្នចំពោះ អីមែល សារ ឫទទួលបានការហៅ ជាពិសេសរឿងលុយកាក់ និងទិន្នន័យអ្នក។ ការបោកប្រាស់ទូរសព្ទណាមួយដែលបង្ខំអោយអ្នកប្រញាប់ធ្វើសកម្មភាពលឿន នេះភាគច្រើនចាប់ផ្តើមជាមួយការក្លែងបន្លំតាមតំណរភ្ជាប់ណា មួយ ។ ដូច្នេះយើងត្រូវផ្ទៀងផ្ទាត់ប្រភពមុនពេលចុចរា។ និងទី៤, ធ្វើការរាយការណ៍ និងចាត់វិធានការ ប្រសិនបើអ្នកឃើញ មាតិកាក្លែងក្លាយដែលពាក់ព័ន្ធនឹង អ្នក ឬមនុស្សដែលអ្នកស្គាល់ សូមរាយការណ៍មាតិកា នោះភ្លាមៗទៅកាន់ platform ដែលបានបង្ហោះវា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី