SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០ នឹងរក្សាជំហររឹងមាំរបស់កម្ពុជា លើទីផ្សារអង្ករក្រអូបសំខាន់ៗលើទីផ្សារអន្តរជាតិ


រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា២០២៥-២០៣០ នឹងរក្សាជំហររឹងមាំរបស់កម្ពុជា លើទីផ្សារអង្ករក្រអូបសំខាន់ៗលើទីផ្សារអន្តរជាតិ
ពាណិជ្ជកម្ម

2025-08-26

ទូច សូរិយា

ពាណិជ្ជកម្ម

2025-08-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ នឹងរក្សាជំហររឹងមាំរបស់កម្ពុជា លើទីផ្សារអង្ករក្រអូបសំខាន់ៗលើទីផ្សារអន្តរជាតិ និងបង្កើនការនាំចេញអង្ករសប្រណិតដោយផ្តោតលើក្រុមប្រជាជនដែលមានចំណូលមធ្យមនៅក្នុងទីផ្សារតំបន់អាស៊ី។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល បានបន្តថា យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០នេះ នឹងពង្រីកឱកាសទីផ្សារឱ្យទូលាយបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ និងនាពេលអនាគត ក៏ដូចជាតាមរយៈយន្តការលទ្ធកម្មស្បៀងអាហារតាមស្ថាប័នដូចជា តាមរយៈយន្តការកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល (G2G) កម្មវិធីជំនួយស្បៀងអាហារ និងលទ្ធកម្មសន្តិសុខស្បៀងដោយអង្គការសហប្រជាជាតិនិងអង្គការមនុស្សធម៌នានា។

ក្នុងពិធីសម្ពោធយុទ្ធសាស្រ្តខាងលើ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ កម្ពុជាសម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅទីផ្សារចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៣០% ហើយ ក្នុងឆ្នាំ២០២៥ នេះ នឹងបន្តកើនឡើងថែមទៀត ដោយមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៧ ចំនួន ៥០ម៉ឺនតោន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី