2025-10-24
ទូច សូរិយា
2025-10-24
ទូច សូរិយា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងក្នុងឱកាសដឹកនាំសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នៅវិមានព្រឹទ្ធសភា ថា ក្នុងនាមជាហត្ថលេខីមួយរូបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្ដេចតេជោ បានផ្ញើសារទៅកាន់ក្រុមអ្នកនយោបាយដែលបានតាំងខ្លួន ជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ថាតើបានដឹងហេតុការណ៍កើតឡើង និងបត់បែនយ៉ាងណាខ្លះហើយ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទម្រាំបានកើតចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសនេះ គឺគ្រប់ភាគីពាក់ព័ន្ធបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅមនុស្សមួយចំនួនតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសថា៖ Çសំឡេងថ្ងៃនេះខ្ញុំគួរតែនិយាយថា អ្នកដែលតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងបារីសទាំងឡាយអើយ គួរតែដឹងរឿងហេតុការណ៍ដែលវាកើតឡើងបត់បែនយ៉ាងណាខ្លះÈ។
សម្តេចតេជោ បានបន្តថា ការចែករំលែកអំពីដំណើរការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ នឹងរួមចំណែកមួយ ដើម្បីចែករំលែកនៃការយល់ដឹងទៅដល់អ្នកស្រាវជ្រាវឬក៏ទៅដល់អ្នកនយោបាយមួយចំនួនដែលបានតាំងខ្លួន ជាបិតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី