2025-10-22
គិត បុប្ផា
2025-10-22
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ពិភាក្សាបទពិសោធការងារ បរិយាកាស និគោលដៅវិនិយោគ ពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល។
ក្នុងជំនួបនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។
ឯកឧត្តម Andreas Scheuer បានកត់សម្គាល់ចំពោះកំណែទម្រង់នានា ដែលនាំឱ្យកម្ពុជា មានការផ្លាស់ប្តូរមុខមាត់ក្នុងរយៈពេលចុងក្រោយ ព្រមទាំងកោតសសើរខ្ពស់ចំពោះចក្ខុវិស័យ និងឆន្ទៈយ៉ាងមោះមុតរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការជំរុញកម្ពុជា ជាមួយនឹងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ឯកឧត្តមប្រធាន ប្តេជ្ញាពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជាដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះ ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយស្ថាប័ន Asia Bridge ផងដែរ។
ភាគីទាំងពីរ សង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ នឹងកាន់តែប្រសើរឡើងនាពេលអនាគត។ គួរបញ្ជាក់ថា ស្ថាប័ន Asia Bridge មានឈ្មោះពេញជាផ្លូវការគឺ «Asienbrücke e.V. – Euro-Asian-Initiative» ដែលត្រូវបានបង្កើតឡើងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលដៅផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប) ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី