SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ទទួលបានភ្ញៀវទេសចរសិង្ហបុរី ២៩ ១២១នាក់ ក្នុងរយៈពេល ៨ខែឆ្នាំ២០២៥


កម្ពុជា ទទួលបានភ្ញៀវទេសចរសិង្ហបុរី ២៩ ១២១នាក់ ក្នុងរយៈពេល ៨ខែឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរសិង្ហបុរីមកទស្សនាចំនួន ២៩ ១២១នាក់ កើនឡើង ៣,៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានចំនួន ៤៥ ៨៩៥នាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម, ក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី ពិភាក្សាអំពីកិច្ចសហការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍។

ភាគីទាំងពីរ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-សិង្ហបុរី ដែលសម្រេចបាននាពេលកន្លងមក និងមានទស្សនៈរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី