SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារ ហុង លីអុង នឹងពង្រីកប្រតិបត្តិការ ដើម្បីគាំទ្រសហគ្រាសនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ កសិកម្ម និងផលិតផលកែច្នៃ


ធនាគារ ហុង លីអុង នឹងពង្រីកប្រតិបត្តិការ ដើម្បីគាំទ្រសហគ្រាសនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ កសិកម្ម និងផលិតផលកែច្នៃ
ធនាគារ-ហិរញ្ញវត្ថុ

2025-10-21

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-10-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី នឹងពង្រីកប្រតិបត្តិការ ដើម្បីគាំទ្រសហគ្រាសនៅកម្ពុជាក្នុងវិស័យសក្តានុពលមួយចំនួនដូចជា ឧស្សាហកម្មកែច្នៃម្ហូបអាហារ កសិកម្ម និងផលិតផលកែច្នៃផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់លោក Leong Wai Mun អគ្គនាយកធនាគារ ហុង លីអុង ក្នុងជំនួបជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោក Leong Wai Mun លើកឡើងថា ធនាគារ ហុង លីអុង ប៊ើហាដ នៅប្រទេសម៉ាឡេស៊ី ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ ហុង លីអុង ដែលបានមកទស្សនកិច្ចកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀតផងដែរ ព្រមទាំងលើកសសើរពីការវិវត្តវិជ្ជមាននៃហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសដំណើរការអាកាសយាន្ដដ្ឋានអន្តរជាតិតេជោ។

ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានអបអរសាទរចំពោះវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារនាពេលកន្លងមក និងលើកទឹកចិត្តឱ្យមានការពង្រីកប្រតិបត្តិការថែមទៀត។ លោកជំទាវ ជា សិរី ក៏បានបញ្ជាក់អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងការវិវត្តនៃការរៀបចំបទប្បញ្ញត្តិមួយចំនួន ដែលជួយដល់ការពង្រឹងភាពធន់នៃប្រព័ន្ធធនាគារថែមទៀត ព្រមទាំងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមមតិយោបល់សម្រាប់ជាធាតុចូល ដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្តឱ្យកាន់តែគ្រប់ជ្រុងជ្រោយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី