SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារ គូកមីនរបស់កូរ៉េ សម្រេចចិត្តពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត តាមរយៈការបន្តគាំទ្រធនាគារខេប៊ី ប្រាសាក់ ម.ក


ធនាគារ គូកមីនរបស់កូរ៉េ សម្រេចចិត្តពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត តាមរយៈការបន្តគាំទ្រធនាគារខេប៊ី ប្រាសាក់ ម.ក
ធនាគារ-ហិរញ្ញវត្ថុ

2025-10-21

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-10-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារ គូកមីន របស់ប្រទេសកូរ៉េ បានលើកឡើងថា កម្ពុជា មានបរិយាកាសវិនិយោគអំណោយផល ដែលធ្វើឱ្យម្ចាស់ភាគហ៊ុនរបស់ធនាគារគូកមីនមានទំនុកចិត្ត និងសម្រេចចិត្តពង្រឹងការវិនិយោគនៅកម្ពុជាថែមទៀត តាមរយៈការបន្តគាំទ្រធនាគារខេប៊ី ប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធ។

ក្នុងជំនួបជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក Lee Hwan Ju បានតាំងចិត្តក្នុងការធ្វើឱ្យការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្លាយជាគំរូមួយដើម្បីបង្ហាញដល់វិនិយោគិនកូរ៉េផ្សេងទៀតអំពីបទពិសោធជោគជ័យក្នុងការវិនិយោគនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកជំទាវ ជា សិរី អរគុណចំពោះតំណាងភាគទុនិក ធនាគារ គូកមីន ដែលបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។ លោកជំទាវ ជា សិរី ក៏បានមានប្រសាសន៍ពីការវិវត្តនៃការរៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការសំដៅផ្តល់ភាពអំណោយផលដល់ការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លើសពីនេះ លោក Lee Hwan Ju ក៏បានបង្ហាញចំណាប់អារម្មណ៍ពីការរៀបចំ នៃដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងបានលើកសសើរអំពីដំណើរដ៏វែងឆ្ងាយនៃប្រវត្តិរូបិយវត្ថុនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសាយប័រ និងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី