SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សមាគមសេដ្ឋកិច្ចចិន-អ៊ឺរ៉ុបប្រចាំទីក្រុងសៀងហៃ មានគម្រោងទាក់ទាញក្រុមហ៊ុនចិន មកវិនិយោគនៅកម្ពុជាបន្ថែម


សមាគមសេដ្ឋកិច្ចចិន-អ៊ឺរ៉ុបប្រចាំទីក្រុងសៀងហៃ មានគម្រោងទាក់ទាញក្រុមហ៊ុនចិន មកវិនិយោគនៅកម្ពុជាបន្ថែម
ពាណិជ្ជកម្ម

2025-10-19

គិត បុប្ផា

ពាណិជ្ជកម្ម

2025-10-19

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកស្រី GU Chun Juan ប្រធានគណៈកម្មាការកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនៃសមាគមសេដ្ឋកិច្ចចិន-អ៊ឺរ៉ុបប្រចាំទីក្រុងសៀងហៃ និងគណៈប្រតិភូ មានគម្រោងផ្តល់ការគាំទ្រ និងទាក់ទាញក្រុមហ៊ុនចិនមកពីទីក្រុងសៀងហៃ និងប្រទេសចិន ឱ្យមកវិនិយោគនៅកម្ពុជា បន្ថែម។

លោកស្រី GU Chun Juan ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការរីកចម្រើន កំណើនសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាបរិយាកាសអំណោយផលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ដោយបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ចិនលើគ្រប់វិស័យផងដែរ។

ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបជូនគណៈប្រតិភូអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម បរិយាកាសធុរកិច្ច យន្តការក្រុមការងារជំរុញការនាំចេញ និងការលើកទឹកចិត្តផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជាជាដើម។ ឯកឧត្តម លីម ឡោកពិសិដ្ឋ អរគុណគណៈប្រតិភូ ដែលមកកាន់កម្ពុជា ដើម្បីស្វែងយល់អំពីការរីកចម្រើន និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បរិយាកាសធុរកិច្ច កាលានុវត្តន៍ភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី