SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ជា សិរី ស្នើឱ្យធនាគារ ហត្ថា បន្តបង្កើតផលិតផលហិរញ្ញវត្ថុថ្មីដោយប្រើប្រាស់ឌីជីថល គាំទ្រដល់វិស័យធនាគារ


លោកជំទាវបណ្ឌិត ជា សិរី ស្នើឱ្យធនាគារ ហត្ថា បន្តបង្កើតផលិតផលហិរញ្ញវត្ថុថ្មីដោយប្រើប្រាស់ឌីជីថល គាំទ្រដល់វិស័យធនាគារ
ធនាគារ-ហិរញ្ញវត្ថុ

2025-10-18

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-10-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ស្នើឱ្យធនាគារ ហត្ថា ម.ក បន្តគាំទ្រដល់វិស័យធនាគារ តាមរយៈការបន្តបង្កើតផលិតផលហិរញ្ញវត្ថុថ្មីដោយប្រើប្រាស់ឌីជីថល និងចូលរួមផ្តល់ធាតុចូលនានា ដើម្បីពង្រឹងការអនុវត្តក្របខណ្ឌបទប្បញ្ញត្តិ សំដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ក្នុងកិច្ចពិភាក្សាជាមួយ លោកជំទាវបណ្ឌិត ជា សិរី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា លោក Kenichi Yamato តំណាងភាគទុនិក ធនាគារ ហត្ថា បានលើកឡើងពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ ហត្ថា ដែលជាសមាជិកមួយរបស់ធនាគារ Mitsubishi UFJ Financial Group (MUFG) នៃប្រទេសជប៉ុន និងប្តេជ្ញាគាំទ្រ និងបន្តវិនិយោគរយៈពេលវែងនៅកម្ពុជា។

បន្ថែមលើនេះ លោក Kenichi Yamato ក៏បានលើកឡើងពីការខិតខំអនុវត្តតាមក្របខណ្ឌបទប្បញ្ញត្តិនានារបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងភាពធន់របស់ធនាគារ។ លោកជំទាវទេសាភិបាល ជា សិរី បានអរគុណលោកតំណាងភាគទុនិក ចំពោះការជឿជាក់ក្នុងការវិនិយោគក្នុងវិស័យធនាគារនៅកម្ពុជា ក៏ដូចជាឆន្ទៈក្នុងការជួយពង្រឹងភាពធន់ក្នុងវិស័យធនាគារនៅកម្ពុជា៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី