SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាម បើកជើងហោះហើរពីហាណូយ-ខេត្តសៀមរាប ជំរុញដល់កំណើនទេសចរ, លំហូរធុរជន និងវិនិយោគិន


កម្ពុជា-វៀតណាម បើកជើងហោះហើរពីហាណូយ-ខេត្តសៀមរាប ជំរុញដល់កំណើនទេសចរ, លំហូរធុរជន និងវិនិយោគិន
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា និងវៀតណាម សហការគ្នាបើកដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ ប្រទេសវៀតណាម មកកាន់ខេត្តសៀមរាប។ បើតាមប្រសាសន៍របស់សម្តចធិបតី ហ៊ុន ម៉ាណែត ការបើកជើងហោះហើរនេះ ជាការតភ្ជាប់ដ៏សំខាន់រវាងភាគីទាំងពីរ ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក។

យោងតាមការចុះផ្សាយរបស់ហ្វេសប៊ុកផ្លូវការសម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កិច្ចសហការនេះធ្វើឡើង ដើម្បីការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម, លំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម។ 

ក្នុងជំនួបពិភាក្សាជាមួយនឹងលោក ង្វៀន ថាញ់ ហ៊ុង ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet នៅថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់នូវកិច្ចគាំទ្រចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet នៅប្រទេសកម្ពុជា និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកគោលដៅនៃការហោះហើរត្រង់ពីទីក្រុងដាណាំង មកកាន់រាជធានីភ្នំពេញ។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ ដើម្បីជំរុញការធ្វើដំណើររបស់អ្នកទេសចរវៀតណាមតាម Vietjet Air មកកាន់ប្រទេសកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត។

ជុំវិញរឿងនេះ លោក ង្វៀន ថាញ់ ហ៊ុង ក៏បានជម្រាបសម្តេចធិបតី អំពីក្រុមហ៊ុន Sovico Group ដែលមានសកម្មភាពអាជីវកម្ម និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន។ ពិសេស មានអាជីវកម្មមួយដែលលេចធ្លោ គឺក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងបើកដំណើរការជើងហោះហើរត្រង់ពីហាណូយ មកកាន់ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី