SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើឱ្យ ADB បន្តកៀរគរហិរញ្ញប្បទាន សម្រាប់ក្រុមហ៊ុននវានុវត្តន៍ថ្មីៗកាន់តែច្រើន ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា


រដ្ឋមន្ត្រីឧស្សាហកម្ម ស្នើឱ្យ ADB បន្តកៀរគរហិរញ្ញប្បទាន សម្រាប់ក្រុមហ៊ុននវានុវត្តន៍ថ្មីៗកាន់តែច្រើន ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តកៀរគរហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងផ្តល់ឱកាសហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុននវានុវត្តន៍ថ្មីៗកាន់តែច្រើន ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

ក្នុងជំនួបជាមួយលោកស្រី Yasmin Siddiqi នាយកធនាគារ ADB ប្រចាំកម្ពុជា ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងភាពចាំបាច់នៃការត្រៀមលក្ខណៈរបស់សហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីប្រឈមកំណើននៃការប្រកួតប្រជែង និងបរិវត្តកម្មបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។

លោកស្រី Siddiqi បានវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងរាជរដ្ឋាភិបាល ព្រមទាំងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារ ចំពោះការផ្តល់ហិរញ្ញប្បទានផ្អែកលើគោលនយោបាយ។ លោកស្រី Siddiqi ក៏បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលរបស់ ADB គ្រោងនឹងអនុម័តកញ្ចប់ហិរញ្ញប្បទានវិស័យទឹកស្អាតក្នុងសប្តាហ៍នេះ ដែលសបញ្ជាក់ពីការបន្តកិច្ចសហការរឹងមាំ ក្រោមកម្មវិធីភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ខ្លួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី