SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អនុរដ្ឋលេខាធិការឧស្សាហកម្ម៖ ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ជាចលករចម្បងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា


អនុរដ្ឋលេខាធិការឧស្សាហកម្ម៖ ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ ជាចលករចម្បងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) នឹងបង្កើនសមត្ថភាពស្រាវជ្រាវអនុវត្ត ដោយផ្សារភ្ជាប់នវានុវត្តន៍ទៅនឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន ដែលជាចលករចម្បងនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងកិច្ចប្រជុំគណៈកម្មការតម្រង់ទិសថ្នាល FTRIP លើកទី៧ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍជលផលក្រោយប្រមូលផល ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហការរវាងអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល ដោយមានសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ខណៈដែលគម្រោងនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុល សៀងហេង បានលើកឡើងថា សមាជិក FTRIP ទាំងអស់ប្តេជ្ញាចិត្តគាំទ្រប្រតិបត្តិការរបស់ FTRIP រហូតថ្នាលនេះ សម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ដែលការប្តេជ្ញាចិត្តនេះរួមមាន ការចែករំលែកធនធាន ការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា និងការប្រើប្រាស់ថ្នាល ដើម្បីផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឡើងវិញថា ដើម្បីឱ្យផលិតករកម្ពុជា អាចប្រកួតប្រជែងបានទាំងក្នុងស្រុក និងក្រៅប្រទេស កម្ពុជាត្រូវពង្រឹងភាពជាដៃគូ ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា លើកកម្ពស់ការវិនិយោគលើការស្រាវជ្រាវ និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលវិស័យឯកជនកំពុងជួបប្រទះ រួមទាំងបញ្ហាផ្នែកដំណើរការបច្ចេកទេស រហូតដល់តម្រូវការសម្រាប់ស្តង់ដាសុវត្ថិភាពខ្ពស់ ការអភិវឌ្ឍផលិតផល និងការបង្កើនប្រសិទ្ធភាពផលិតកម្ម។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ស្រ៊ាន ពៅ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបង្ហាញក្នុងការជំរុញបេសកកម្មរបស់ FTRIP ដោយបញ្ជាក់ថា FTRIP កំពុងក្លាយជាកត្តាដែលមិនអាចខ្វះបានក្នុងការដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ ជាពិសេសក្នុងការកែច្នៃចំណីអាហារ និងនវានុវត្តន៍ផលិតផល។ ក្នុងខែសីហា ឆ្នាំ២០២៥ នេះក្រោមការដឹកនាំរបស់អ្នកជំនាញជនជាតិឆែក និងការដាក់ឱ្យដំណើរការ «កញ្ចប់ទំនើបកម្ម» ដើម្បីបង្កើនភាពប្រកួតប្រជែងនៃផលិតផលចំណីអាហារកែច្នៃរបស់កម្ពុជា នៅក្នុងខែតុលា។ លើសពីនេះ សមាជិក FTRIP នឹងចូលរួមសន្និសីទស្តីពីម្ហូបអាហារ និងសង្គម ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី