2025-10-15
ទូច សូរិយា
2025-10-15
ទូច សូរិយា
ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។
ចំពោះ ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង១៦ ដែលវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មល់ដែលផ្តល់អាហារូបករណ៍នោះ រួមមាន ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការថែទាំ និងជួសជុលទោចក្រយានយន្ត, ការតោន និងបាញ់ថ្នាំ, ការថែទាំ និងជួសជុលរថយន្តអគ្គិសនី, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, សេវាកម្មបរិក្ខារផ្ទះបាយ, ការផ្សារអគ្គិសនី, ការបន្ស៊ីលោហៈ, ការផ្សារឧស្ម័ន, ការបោកអ៊ុតសម្លៀកបំពាក់, ការបញ្ជាម៉ាស៊ីនបោះពុម្ព , ការដេរសម្លៀកបំពាក់ និងការដំឡើង និងថែទាំជណ្តើរយន្ត។
ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន អាចទាក់ទងទៅកាន់ទូរសព្ទលេខ ០១៥ ៨២១ ៨២៧/ ០១៦ ៨២១ ៨២៧/ ០១៧ ៨២១ ៨២៧/ ០៦០ ៨២១ ៨២៧ ឬ អញ្ជើញមកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី (ច្រកចូលខាងកើតជាប់របងវត្តទឹកថ្លា) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី