SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC គ្រោងធ្វើទំនើបកម្ម«ប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមអនឡាញ» ដើម្បីផ្តល់ភាពងាយស្រួល និងទាក់ទាញវិនិយោគិន


CDC គ្រោងធ្វើទំនើបកម្ម«ប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមអនឡាញ» ដើម្បីផ្តល់ភាពងាយស្រួល និងទាក់ទាញវិនិយោគិន
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រជុំពិនិត្យលើវឌ្ឍនភាពនៃគម្រោងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project Online) ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងតម្លាភាព តាមរយៈប្រព័ន្ធអនឡាញដល់វិនិយោគិន។ នេះបើតាមការចុះផ្សាយរបស់ (CDC) កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១ មីនា ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពថ្មីៗ និងផ្តល់នូវអនុសាសន៍ដល់ក្រុមការងារបច្ចេកទេសឌីជីថល លើការធ្វើទំនើបកម្មប្រព័ន្ធ QIP Online ដើម្បីធានាបាននូវបរិយាបន្ន និងអាចអនុវត្តបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ពេលដាក់ប្រើប្រាស់ជាផ្លូវការ។ ក្រៅពីនេះ ក្នុងកិច្ចប្រជុំក៏បានពិភាក្សាលើផែនការទំនាក់ទនងសាធារណៈ តាមរយៈការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ បង្ហាញពីកាលានុវត្តភាព សក្តានុពល និងស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដល់វិនិយោគិន ក្រៅអំពីការរៀបចំឱ្យបានរួចរាល់នូវបច្ចេកវិទ្យាស្នូលរបស់ស្ថាប័ន។

QIP Online គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាន់តែងាយស្រួល ឆាប់រហ័ស និងតម្លាភាព តាមរយៈប្រព័ន្ធអនឡាញ។ គម្រោងនេះដែរ ជាចក្ខុវិស័យវែងឆ្ងាយ និងជាការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីជំរុញចក្ខុវិស័យឌីជីថលូបនីយកម្មក្នុងស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុវត្តស្របតាមអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺ៖«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី