2025-09-30
ទូច សូរិយា
2025-09-30
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា ត្រូវអនុវត្តសកម្មភាពជាក់ស្តែងរួមគ្នាជាមួយនឹងចក្ខុវិស័យរួម ឈរលើស្មារតីឯកភាពផ្ទៃក្នុងអាស៊ាន និងការបេ្តជ្ញាចិត្តរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់បន្ថែមទៀត សំដៅជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន។
ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ បេ្តជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីធានាភាពប្រកួតប្រជែងរបស់អាស៊ាន និងភាពធន់ នៃវិស័យទេសចរណ៍អាស៊ាន នៅក្នុងកម្រិតតំបន់និងសកលលោក។
គួរបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅទីក្រុងម៉ាឡាកា គឺផ្តោតលើកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួនពីរ គឺ (១) ការអភិវឌ្ឍទេសចរណ៍ដោយឈរលើគោលការណ៍និរន្តភាព ភាពធន់ និងបរិយាបន្ន និង (២) ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងសកលលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរនៅក្នុងអាស៊ាន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅក្នុងពិភពលោកមកកាន់អាស៊ាន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី