SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ម៉ាឡេស៊ី ឯកភាពអនុវត្តការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍


កម្ពុជា-ម៉ាឡេស៊ី ឯកភាពអនុវត្តការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា និងម៉ាឡេស៊ី ឯកភាពលើលក្ខខណ្ឌ នៃការអនុវត្តការងាររបស់ក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី (Term of Reference for Joint Working Group on Tourism Cooperation Between Cambodia and Malaysia)។

បន្ថែមពីការឯកភាពខាងលើ ក្នុងកិច្ចប្រជុំក្រុមការងាររួមស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី១ (The First Joint Working Group on Tourism Cooperation between Cambodia and Malaysia)» នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី ភាគីកម្ពុជា និងម៉ាឡេស៊ី បានឯកភាពឱ្យក្រុមការងារបច្ចេកទេស ប្រទេសទាំងពីរ បន្តពិភាក្សាលើផែនទីបង្ហាញផ្លូវ (Roadmap) នៃសកម្មភាពទេសចរណ៍រួម ដែលនឹងត្រូវអនុវត្តនៅក្នុងកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី២ នៅកម្ពុជា ក្នុងឆ្នាំ២០២៦ ខាងមុខ។

ក្នុងកិច្ចប្រជុំក្រុមការងាររួមស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី១»ដែលឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងទេសចរណ៍ ចូលរួមកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ រៀបចំឡើងក្រោមស្មារតី នៃការអនុវត្តអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី