2023-11-20
SME News
2023-11-20
SME News
ភ្នំពេញ៖ នាវាទេសចរណ៍ពីរគ្រឿង ផ្ទុកភ្ញៀវទេសចរជិត៤ពាន់នាក់ ធ្វើដំណើរមកចូលចតកំពង់ផែក្រុងព្រះសីហនុ ដើម្បីទស្សនាសក្តានុពលទេសចរណ៍ឆ្នេររបស់កម្ពុជា កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រៅពីចូលទស្សនានៅតាមតំបន់ឆ្នេរ ភ្ញៀវទេសចរណ៍បរទេសទាំងនោះ បានដើរកម្សាន្តនៅផ្សារលើ និងវត្តលើ វត្តក្រោមនៅក្នុងក្រុងព្រះសីហនុនេះផងដែរ ដោយមានមន្ត្រីជំនាញពាក់ព័ន្ធ សម្របសម្រួលទទួលបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ។
បើតាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាវាទេសចរណ៍ AIDA BELLA បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដោយមានផ្ទុកភ្ញៀវទេសចរ ២០០៥នាក់ (ស្រី១០៤៨នាក់) មកពី ២៥សញ្ជាតិ និងមាននាវិកចំនួន ៦៣១នាក់ (ស្រី១២២នាក់) មកពី ២៧សញ្ជាតិ ដែលមានជនជាតិអាល្លឺម៉ងច្រើនជាងគេរហូតដល់ទៅ ១៨៥៩នាក់។ នាវាទេសចរណ៍ AIDA BELLA សញ្ជាតិ អ៉ីតាលី បណ្ដោយមានប្រវែង២៣០ម៉ែត្រ និងទទឹងមានប្រវែង៣២ម៉ែត្រ ជំរៅទឹក៧.៣០ម៉ែត្រ បានធ្វើដំណើមកពីប្រទេសសឹង្ហបុរី មកចូលចតកំពង់ផែក្រុងព្រះសីហនុ។
ចំពោះ នាវាទេសចរណ៍ NORWEGIAN JEWEL បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានផ្ទុកភ្ញៀវទេសចរ ១៨០៣នាក់ មកពី ៥៧សញ្ជាតិ និងមាននាវិកចំនួន ១០៤០នាក់ (ស្រី២៣០នាក់) មកពី ៥៤សញ្ជាតិ ដែលមានជនជាតិអាមេរិក ១១៣៧នាក់ និងកាណាដា ១០៦នាក់ ច្រើនជាងគេ។ នាវាទេសចរណ៍ NORWEGIAN JEWEL សញ្ជាតិ ប៉ាហាម៉ា មានបណ្ដោយប្រវែង២៩៤.១៣ម៉ែត្រ និងទទឹងប្រវែង៣២.២០ម៉ែត្រ ជម្រៅ ទឹក៨.២០ម៉ែត្រ បានដំណើមកពីប្រទេសវៀតណាម មកចូលចតកំពង់ផែក្រុងព្រះសីហនុ
នាវាទេសចរណ៍ទាំងពីរគ្រឿង នឹងត្រូវបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី