2025-08-07
ឃី ភារៈ
2025-08-07
ឃី ភារៈ
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ បើកកម្មវិធី «វេទិកាការងារ» ដើម្បីនាំយកឱកាសការងារជិត ៥ពាន់កន្លែង ដល់ប្រជាពលរដ្ឋ ពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅឃុំជើងព្រៃ ឃុំត្រប់ ឃុំតាំងក្រាំង និងឃុំទំនប់ ស្រុកបាធាយ ក្នុងខេត្តកំពង់ចាម។
នាឱកាសនោះ ក្រុមការងាររបស់ក្រសួង ក៍បានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដល់អ្នកចូលរួមចំនួន ១ ២០២នាក់ និងប្រជាពលរដ្ឋ ពិសេសពលករខ្មែរចំនួន ២២៨នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មជិត ៥ពាន់កន្លែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី