SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ផ្តល់រថយន្តប្រមូលសំរាមចំនួន១០ គ្រឿង ដល់ខេត្តចំនួន៧ របស់កម្ពុជា


ជប៉ុន ផ្តល់រថយន្តប្រមូលសំរាមចំនួន១០ គ្រឿង ដល់ខេត្តចំនួន៧ របស់កម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ជប៉ុន បានផ្តល់ជំនួយរថយន្តប្រមូលសំរាមចំនួន១០ គ្រឿងបន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងប្រើប្រាស់ឡើងវិញនូវរថយន្តដឹកសំរាមជប៉ុននៅក្រុង-ស្រុកចំនួន១០ ក្នុងខេត្តចំនួន៧។ ការផ្តល់ជំនួយរថយន្តចំនួន១០ គ្រឿងនេះ គឺជាកិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណងរវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំកម្ពុជា។

ក្នុងពិធីចុះហត្ថលេខា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងនេះ ជាការបោះជំហានថ្មីមួយទៀត ក្នុងការរួមចំណែកលើកិច្ចគាំពារបរិស្ថាន ទាំងការគិតគូរលើការរៀបចំគោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតលើការគ្រប់គ្រង សំរាម និងសំណល់រឹងនៅទីប្រជុំជន។

ជាមួយគ្នានេះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា គម្រោងរបស់ប្រទេសជប៉ុនខាងលើ ដែលបានផ្តល់រថយន្តដឹកសំរាម ដោយទីក្រុងអូសាកានេះ គឺរថយន្តអាចចល័តលើផ្លូវតូចៗ និងដឹកសំរាមបានច្រើន ដើម្បីជួយផ្តល់នូវបរិស្ថានស្អាតសម្រាប់ប្រជាជនកម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា កន្លងមកប្រទេសជប៉ុន បានផ្តល់រថយន្តដឹកសំរាមចំនួន ២០គ្រឿង ដែលបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង-ស្រុកគោលដៅ ដោយក្នុងឆ្នាំ២០២៤នេះ ជប៉ុន បានផ្តល់នូវរថយន្តចំនួន ១០បន្ថែមទៀត ដើម្បីសម្របសម្រួល និងបន្តប្រគល់ជូនដល់រដ្ឋបាលក្រុង-ស្រុកចំនួន៧ លើការពង្រឹងសេវាប្រមូល និងដឹកជញ្ជូនសំរាមទៅចាក់ចូលនៅទីលានឱ្យស្អាត និងទាន់ពេលវេលា។

តាមក្រសួងបរិស្ថានចេញផ្សាយនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួង កំពុងនឹងរៀបចំផែនការសកម្មភាព«ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផែនការសកម្មភាពនេះ កំពុងរៀបចំសម្អាតអនាម័យបរិស្ថាន រើសសំរាម ប្រមូលទុកដាក់ ដើម្បីឱ្យបណ្តាក្រុង ស្រុក ខណ្ឌនានា នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយនៅឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី