2025-11-10
ទូច សូរិយា
2025-11-10
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Phyo Saw Soe អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃប្រទេសមីយ៉ានម៉ា បានឯកភាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរ។
នាឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរ ក៏បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌ តំបន់ និងអនុតំបន់ ដែលមានដូចជា ក្នុងក្របខណ្ឌ ASEAN, GMS, CLMV, ACMECS, ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍, ការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ រវាងទីក្រុងធំៗ និងជាគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី